Monday, February 17, 2014

ឧបករណ៍អគ្គិសនី​ ឬហត្ថូបករណ៍អគ្គិសនី

 
ឧបករណ៍ប្រើប្រាស់ក្នុងការជួសជុលបរិក្ខារអគ្គិសនី
         
          ក្នុងការងារជួសជុលបរិក្ខារអគ្គិសនី ឧបករណ៍ជុំនួយក្នុងការជួសជុលមានសារសំខាន់យ៉ាងខ្លាំង គឺត្រូវជ្រើសរើសឧបករណ៍ដែលចាំបាច់សម្រាប់ប្រើប្រាស់ឲ្យសមស្របទៅនឹងការងារ ។ ដូចជាការកាត់ តខ្សែភ្លើង មួលចាប់ខ្ចៅ មួលវ៉ីស(Screw) និងការត្រួតពិនិត្យសៀគ្វីអគ្គិសនីជាដើម ។​ ដូច្នេះមុននឹងប្រើឧបករណ៍ប្រភេទណាក៏ដោយគួរសិក្សា ស្វែងយល់ពីប្រសិទ្ធិភាពរួមទាំងលក្ខណៈការប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងដើម្បីសុវត្តិភាពក្នុងការអនុវត្តការងារ ។ ក្នុងមេរៀននេះនឹងលើកយកឧបករណ៍សំខាន់ៗដែលប្រើសម្រាប់ជួសជុលបរិក្ខារអគ្គិសនីមួយចំនួនដូចខាងក្រោម ៖
1.     តួណឺវ៉ីស (Screwdriver)
2.    ដដដដកាើលក្ើkjkjក្្កល្ើកkjkjកកjដង្កាប់ (Pliers)
3.    លកកដកាលើកដ្ថកា្ដថើលក្ាើលដថ្ាសលើកកកូនសោ (Wrenches)
4.    jaឧបករណ៍រង្វាស់សៀគ្វីអគ្គិសនី (តេស្ត) (Electric Tester Circuit)
5.    jឧបករណ៍ប្រភេទផ្សេងៗ
ឧបករណ៍ប្រភេទតួណឺវ៉ីស (Screwdriver)
            ឧបករណ៍ប្រភេទនេះប្រើសម្រាប់មួល ឬដោះវ៉ីស (Screw) និងខ្ចៅ(Nut) ដោយបែងចែកតាមលក្ខណៈនៃការប្រើប្រាស់គឺ តួណឺវ៉ីសក្បាលសំប៉ែត (Straight-Edge Screwdriver)​ តួណឺវ៉ីសក្បាលផ្កា (Hexagonal Socket) និងតួណឺវ៉ីស 6 ជ្រុង (Hexagonal Socket)
1. តួណឺវ៉ីសក្បាលសំប៉ែត (Straight-Edge screwdriver) 
ប្រើសម្រាប់មួលវ៉ីសបែបក្បាលសំប៉ែត ដូចរូបទី1.1 ដើម្បីមួល ត្រូវឲ្យក្បាលតួណឺវ៉ីសចូលទៅក្នុងក្បាលសំប៉ែតរបស់វ៉ីស មិនឲ្យតូចពេកហើយក៏មិនធំពេក ព្រោះបើមាត់តួណឺវ៉ីសធំពេកនឹងធ្វើឲ្យក្បាលរបស់វ៉ីសសឹកខូច​  បាន ។ ហើយបើសិនមាត់តួណឺវ៉ីសតូចពេកនឹងធ្វើឲ្យវាសឹក និងគ្នានកម្លាំងគ្រប់គ្រាន់ក្នុងការមួល ហើយអាចធ្វើឲ្យក្បាលតួណឺវ៉ីសសឹកខូចបាន ។
 
រូបទី 1.1 លក្ខណៈតួណឺវ៉ីសក្បាលសំប៉ែត (Straight-Edge screwdriver) 
 
2. តួណឺវ៉ីសផ្កា (Phillips-Head Screwdriver) ឬដង្កាប់បែប Phillips
មានមាត់ផ្កា (Head) ប្រើសម្រាប់មួលខ្ចៅ ឬវ៉ីសដែលមានក្បាលផ្កា ដូចរូប 1.3 ។ ការជ្រើសរើសតួណឺវ៉ីសក្បាលផ្កាមកប្រើ ត្រូវប្រើឲ្យប៉ុននឹងខ្នាតក្បាលរបស់វ៉ីសដែលមានលក្ខណៈដូចរូបទី 1.4
 
 

រូបទី 1.3 លក្ខណៈតួណឺវ៉ីសផ្កា (Phillips-Head Screwdriver) 
 

 

 


3. តួណឺវ៉ីស 6 ជ្រុង Hexagonal Socket) 


            ចុងតួណឺវ៉ីសប្រភេទនេះមានមាត់ 6 ជ្រុងប្រើសម្រាប់មួលបញ្ចូលខ្ចៅ ឬវ៉ីសដែលមានក្បាល 6 ជ្រុង វាមានភាពងាយស្រួលក្នុងការដោះ និងមួលក្បាលខ្ចៅបានល្អ ។



 

ដង្កាប់ (Pliers)
ដង្កាប់ (Pliers) ជាឧបករណ៍ដែលប្រើការបានច្រើនប្រភេទច្រើនយ៉ាង ដូចជា៖ កាត់តខ្សែភ្លើង ចាប់ឧបករណ៍ឬសម្ភារផ្សេងៗ ការជ្រើសរើសប្រើដង្កាប់ត្រូវប្រើឲ្យសមស្របទៅនឹងការងារដែលត្រូវប្រើ ។ ដង្កាប់ដែលប្រើសម្រាប់ ជួសជុលបរិក្ខារអគ្គិសនី ដងចាប់របស់ដង្កាប់ត្រូវមានអ៊ីសូឡង់ (Insulator) ហ៊ុមជុំវិញហើយត្រូវគ្មានភាពសឹករីករិលនៃអ៊ីសូឡង់របស់ដង្កាប់់ដែល នឹងអាចបណ្តាលឲ្យអ្នកដែលប្រើប្រាស់មានគ្រោះថ្នាក់ដោយសារចរន្តអគ្គិសនី បាន​។     
 
1. ដង្កាប់កាត់ (Cutting Pliers) 
ប្រើសម្រាប់កាត់ខ្សែភ្លើង កាត់ជើងគ្រឿងអេឡិចត្រូនិច និងបកសម្បកខ្សែភ្លើង ហើយក៏អាចកាត់ខ្សែភ្លើងដែលនៅទីចង្អៀតបានយ៉ាងងាយស្រួល ។ ចំនុចដែលគួរជៀសវាងក្នុងការប្រើប្រាស់គឺ មិនគួរប្រើកាត់វត្ថុដែលរឹង ដូចជា ដែកកួល ក្បាលវ៉ីស លួស ឬខ្សែភ្លើងខ្នាតធំ ព្រោះអាចធ្វើឲ្យដង្កាប់រិលមុខខូចខាតបាន ។